ព្រះត្រៃបិដក ភាគ ៥៤

 ​មួយទៀត​ ​ជន​ពួក​ណា​ ​ត្រេកអរ​ក្នុង​ធម៌​ ​ដែល​អរិយបុគ្គល​សំដែង​ហើយ​ ​ជន​ពួក​នោះ​ ​រមែង​ប្រសើរ​ដោយ​វចីកម្ម​ ​មនោ​កម្ម​ ​និង​កាយ​កម្ម​ ​ជន​ពួក​នោះ​ ​រមែង​ឋិតនៅ​ក្នុង​សេចក្តី​ស្ងប់ស្ងាត់​ ​ស្ងប់ស្ងៀម​ ​និង​សមាធិ​ ​ហើយ​បាន​ដល់​នូវ​ខ្លឹម​នៃ​ការ​ស្តាប់​ផង​ ​នៃ​ប្រាជ្ញា​ផង​។​

​ចប់​ ​កឹ​សីល​សូត្រ​ ​ទី៩​។​


​ឧដ្ឋាន​សូត្រ​ ​ទី១០​


 [​៣៤​]​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​យ៉ាងនេះ​ថា​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​ក្រោក​ ​(​ចូរ​អង្គុយ​ចំរើន​កម្មដ្ឋាន​)​ ​ប្រយោជន៍អ្វី​ ​ដោយ​ការ​ដេកលក់​របស់​អ្នក​ទាំងឡាយ​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​ ​ឈឺ​ជានិច្ច​ ​ត្រូវ​សរ​ ​គឺ​រាគាទិក្កិលេស​ចាក់ដោត​ហើយ​ ​កំពុងតែ​លំបាក​ ​ម្តេច​ក៏​នៅ​ដេកលក់​។​
 អ្នក​ទាំងឡាយ​ ​ចូរ​ក្រោក​អង្គុយ​ ​ចូរ​សិក្សា​ឲ្យ​មាំមួន​ ​ដើម្បី​សេចក្តី​ស្ងប់​ ​កុំ​ឲ្យ​មច្ចុរាជ​បានដឹង​នូវ​អ្នក​ទាំងឡាយ​ ​ថា​ជា​អ្នក​ប្រមាទ​ ​ហើយ​ធ្វើឲ្យ​វង្វេង​ ​លុះ​ក្នុង​អំណាច​នៃ​ខ្លួន​ឡើយ​។​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636865535040819523
ទៅកាន់ទំព័រ៖