ព្រះត្រៃបិដក ភាគ ៥៤
អ្នកចូរលះនូវសុភនិមិត្ត ដែលប្រកបដោយរាគៈ ចូរចំរើនចិត្តដោយអសុភ ឲ្យជាចិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចំរើននូវអនិមិត្តវិបស្សនា ចូរលះនូវអនុស័យ គឺមានះ លំដាប់តអំពីនោះ អ្នកនឹងប្រព្រឹត្តស្ងប់រម្ងាប់ ព្រោះលះបង់មានះ។
ព្រះមានព្រះភាគ ទ្រង់ទូន្មានព្រះរាហុលដ៏មានអាយុជារឿយ ៗ ដោយគាថាទាំងនេះ ដោយប្រការយ៉ាងនេះឯង។
ចប់ រាហុសូត្រ ទី១១។
វង្គីសសូត្រ ទី១២
[៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអគ្គាឡវចេតិយវិហារ ជិតក្រុងអាឡវី។ សម័យនោះឯង ព្រះថេរៈឈ្មោះនិគ្រោធកប្បៈ ជាឧបជ្ឈាយ៍របស់ព្រះវង្គីសៈមានអាយុ ទើបតែបរិនិព្វានថ្មី ៗ ក្នុងអគ្គាឡវចេតិយវិហារ។ គ្រានោះ
ID: 636865536196955651
ទៅកាន់ទំព័រ៖