ព្រះត្រៃបិដក ភាគ ៥៤

 ​ខណៈនោះ​ឯង​ ​មហាមេឃ​ ​បង្អុរ​ភ្លៀង​ឲ្យ​ពេញ​នូវ​ទី​ទាប​ ​និង​ទីទួល​ ​ធ​និយ​គោ​បៈ​ ​បានឮ​សូរ​ភ្លៀង​បង្អុរ​ ​ក៏​ពោល​នូវ​សេចក្តី​នេះ​ថា​ ​ឱ​លាភ​របស់​យើង​មិនមែន​តិច​ទេ​ ​ព្រោះ​យើង​បានឃើញ​នូវ​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះអង្គ​មាន​ចក្ខុ​ ​យើង​សូម​ដល់​ព្រះអង្គ​ជាទី​ពឹង​ ​សូម​ព្រះ​មហាមុនី​ ​ជា​សាស្តាចារ្យ​នៃ​យើង​។​ ​យើង​ទាំងឡាយ​ ​គឺ​ប្រពន្ធ​ ​និង​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ស្តាប់​បង្គាប់​ ​សូម​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះ​សុគត​ ​សូម​ជា​អ្នក​បាន​ដល់ត្រើយ​នៃជា​តិ​ ​និង​មរណៈ​ ​ធ្វើ​ទីបំផុត​នៃ​ទុក្ខ​។​
 (​មារ​មានចិត្ត​បាប​ ​និយាយ​ថា​)​ ​បុគ្គល​មាន​បុត្ត​ ​រមែង​ត្រេកអរ​នឹង​បុត្ត​ទាំងឡាយ​ ​បុគ្គល​មាន​គោ​ ​រមែង​ត្រេកអរ​នឹង​គោ​ទាំងឡាយ​ ​ដូច្នោះ​ដែរ​ ​ការ​ត្រេកអរ​របស់​នរជន​ ​រមែង​មាន​ ​ព្រោះតែ​ឧបធិ​ទាំងឡាយ​ ​(​គ្រឿង​ជាប់ជំពាក់​)​ ​បុគ្គល​ណា​ ​មិន​មាន​ឧបធិ​ ​បុគ្គល​នោះ​ ​ទើប​មិន​ត្រេកអរ​។​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636865481022609858
ទៅកាន់ទំព័រ៖