ព្រះត្រៃបិដក ភាគ ៥៤

​ព្រះ​វង្គី​សៈ​ដ៏​មាន​អាយុ​ ​ទៅ​ក្នុង​ទីស្ងាត់​ ​គេច​ចេញ​ចាក​អារម្មណ៍​ ​សម្ងំ​នៅ​ ​កើតមាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​ព្រះ​ឧបជ្ឈាយ៍​របស់​អាត្មាអញ​ ​បរិនិព្វាន​ហើយ​ ​ឬមិន​ទាន់​បរិនិព្វាន​ទេ​។​ ​លំដាប់នោះ​ ​ព្រះ​វង្គី​សៈ​ដ៏​មាន​អាយុ​ ​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះ​វង្គី​សៈ​ដ៏​មាន​អាយុ​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​ទៅ​ក្នុង​ទីស្ងាត់​ ​ពួន​សម្ងំ​នៅក្នុង​អ​គ្គា​ឡ​វ​ចេតិយ​វិហារ​នេះ​ ​កើតមាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​យ៉ាងនេះ​ថា​ ​ព្រះ​ឧបជ្ឈាយ៍​របស់​អាត្មាអញ​ ​បរិនិព្វាន​ហើយ​ ​ឬមិន​ទាន់​បរិនិព្វាន​ទេ​។​
 ​លំដាប់នោះ​ ​ព្រះ​វង្គី​សៈ​ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបបង្គំទូល​សួរ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ថា​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636865536668132600
ទៅកាន់ទំព័រ៖