ព្រះត្រៃបិដក ភាគ ៥៤
[៣៧] ពួកខ្ញុំព្រះអង្គ សូមសួរព្រះសាស្តា ព្រះអង្គមានបញ្ញាមិនខ្សោយខ្សោកថោកទាប ភិក្ខុណា ជាអ្នកកាត់ផ្តាច់នូវសេចក្តីសង្ស័យក្នុងបច្ចុប្បន្ន មានកេរ្តិ៍ឈ្មោះ មានយស មានចិត្តត្រជាក់ បានធ្វើមរណកាលក្នុងអគ្គាឡវចេតិយវិហារ។ បពិត្រព្រះមានព្រះភាគ ឈ្មោះរបស់ភិក្ខុជាព្រាហ្មណ៍នោះ ព្រះអង្គទ្រង់ប្រោសប្រទានហើយថា និគ្រោធកប្ប ភិក្ខុនោះ កាលនមស្ការនូវព្រះអង្គ ជាអ្នកបា្រថ្នានូវការផុតស្រឡះ (ចាកកិលេស) បានប្រារព្ធព្យាយាម ឃើញនូវធម៌ដ៏មាំ។ បពិត្រព្រះសក្យៈ មានចក្ខុជុំវិញ គឺសព្វញ្ញុតញ្ញាណ ពួកខ្ញុំព្រះអង្គទាំងអស់គ្នា ចង់ដឹងនូវសាវ័កនោះ ពួកខ្ញុំព្រះអង្គបានប្រុងត្រចៀកនឹងស្តាប់ជាស្រេចហើយ ព្រះអង្គជាគ្រូរបស់ពួកខ្ញុំព្រះអង្គ ព្រះអង្គជាបុគ្គលប្រសើរលើស។ បពិត្រព្រះអង្គ អ្នកមានបា្រជ្ញាក្រាស់ដូចជាផែនដី សូមព្រះអង្គកាត់បង់នូវសេចក្តីសង្ស័យ របស់ពួកខ្ញុំព្រះអង្គ សូមទ្រង់សំដែងនូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ សូមទ្រង់ត្រាស់ប្រាប់នូវភិក្ខុដែលបរិនិព្វានហើយ។
ID: 636865536870664184
ទៅកាន់ទំព័រ៖