ព្រះត្រៃបិដក ភាគ ៥៤

​បពិត្រ​ព្រះអង្គ​អ្នកមាន​ចក្ខុ​ជុំវិញ​ ​សូម​ព្រះអង្គ​ទ្រង់​ប្រកាស​ក្នុង​កណ្តាល​ពួក​ខ្ញុំ​ព្រះអង្គ​ ​ដូចជា​ព្រះឥន្ទ​ ​ជា​សហស្សនេត្រ​ ​(​ទ្រង់​ប្រកាស​ក្នុង​កណ្តាល​)​ ​ពួក​ទេវតា​។​ ​គន្ថ​ក្កិ​លេស​ណាមួយ​ ​ដែល​ជា​ផ្លូវ​នៃ​មោហៈ​ ​ជាពួក​នៃ​កិរិយា​មិនដឹង​ ​ជាទី​តាំង​នៃ​សេចក្តី​សង្ស័យ​ ​ក្នុង​លោក​នេះ​ ​គន្ថ​ក្កិ​លេស​ទាំងនោះ​ ​មានដល់​នូវ​ព្រះ​តថាគត​ ​រមែង​មិន​មាន​ ​ព្រោះ​ព្រះអង្គ​មាន​ភ្នែក​ដ៏​ឧត្តម​ ​ជាង​នរជន​ទាំងឡាយ​។​ ​ក៏​ប្រសិនបើ​ ​ព្រះមានព្រះភាគ​ ​ជា​វិញ្ញុបុរស​ ​មិន​កំចាត់​បង់​កិលេស​ ​ដូចជា​ខ្យល់​កំចាត់​នូវ​ពពក​ទេ​ ​លោក​ទាំងអស់​ ​ដែល​មោហៈ​រួបរឹត​ហើយ​ ​ក៏​ទៅជា​ងងឹតសូន្យ​ ​សូម្បី​ពួក​នរជន​ដែល​មាន​ពន្លឺ​ ​ក៏​មិន​គប្បី​ភ្លឺច្បាស់​បាន​។​ ​មួយទៀត​ ​ពួក​អ្ន​ក​បា្រ​ជ្ញ​ ​ជា​អ្នកធ្វើ​នូវ​ពន្លឺ​រុងរឿង​ ​គឺ​បញ្ញា​ ​បពិត្រ​ព្រះអង្គ​ ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​ ​សំគាល់​នូវ​ព្រះអង្គ​ថា​ជា​យ៉ាងនោះ​ឯង​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636865537051644536
ទៅកាន់ទំព័រ៖