ព្រះត្រៃបិដក ភាគ ៥៤

​ពួក​ខ្ញុំ​ព្រះអង្គ​ដឹង​ថា​ ​ព្រះអង្គ​ជា​អ្នក​ឃើញ​តាមពិត​ ​ទើប​នាំគ្នា​ចូល​មក​គាល់​ព្រះអង្គ​ ​សូម​ព្រះអង្គ​ទ្រង់​សំដែង​ឲ្យ​ប្រាកដ​ ​នូវ​និគ្រោធ​ក​ប្ប​ត្ថេ​រ​ ​ចំពោះ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ក្នុង​ពួក​បរិស័ទ​ ​បពិត្រ​ព្រះអង្គ​មាន​ព្រះសូរសៀង​ដ៏​ពីរោះ​ ​សូម​ព្រះអង្គ​ទ្រង់​ត្រាស់​នូវ​ព្រះ​វាចា​ជាទី​គាប់ចិត្ត​ជា​ឆាប់​ ​សូម​ព្រះអង្គ​ទ្រង់​បញ្ចេញ​ព្រះសូរសៀង​សន្សឹម​ ​ៗ​ ​ដោយ​ព្រះសូរសៀង​មូល​ពីរោះ​ ​ដែល​សង្ខារ​តាក់តែង​ទុក​ដោយ​ល្អ​ ​ដូច​ហង្ស​ ​ផ្គង​ស្រែក​សម្រែក​បន្តិច​ ​ៗ​ ​ខ្ញុំ​ព្រះអង្គ​ទាំងអស់គ្នា​ ​តាំងចិត្ត​ត្រង់​នឹង​ប្រុង​ស្តាប់​ព្រះអង្គ​។​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​សូម​ទទូច​អារាធនា​ព្រះអង្គ​ ​អ្នកមាន​ជាតិ​ ​និង​មរណៈ​ ​លះបង់​ហើយ​មិន​សេសសល់​ ​កំចាត់​បង់​ ​(​នូវ​បាប​ទាំងពួង​)​ ​ឲ្យ​ទ្រង់​សំដែង​នូវ​ធម៌​ ​ព្រោះថា​ ​ការ​ធ្វើ​បាន​តាមប្រាថ្នា​ ​មិន​មានដល់​បុថុជ្ជន​ឡើយ​ ​ចំណែកខាង​ការពិចារណា​ ​ហើយ​ធ្វើ​បាន​តាមប្រាថ្នា​ ​រមែង​មានដល់​ព្រះ​តថាគត​ទាំងឡាយ​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636865537215843928
ទៅកាន់ទំព័រ៖