ព្រះត្រៃបិដក ភាគ ៥៤

(​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​)​ ​និគ្រោធ​កប្ប​ភិក្ខុ​ ​បាន​កាត់​ផ្តាច់​នូវ​តណ្ហា​ក្នុងនាម​ ​និង​រូប​នេះ​ ​ជា​ខ្សែ​ធម៌​ខ្មៅ​ ​គឺ​កិលេស​មារ​ដែល​ដេក​ត្រាំ​អស់​រាត្រី​ជា​អង្វែង​ ​បាន​ឆ្លងផុត​ការ​កើត​ ​និង​ការ​ស្លាប់​ ​មិន​មាន​សេសសល់​ ​ព្រះមានព្រះភាគ​ប្រសើរ​ជាង​បញ្ចវគ្គិយ​ភិក្ខុ​ ​បាន​ត្រាស់​ព្យាករ​ដោយ​ប្រការ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ជា​ឥសី​គំរប់​ ​៧​(​១​)​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​បាន​ស្តាប់​ព្រះបន្ទូល​ព្រះអង្គ​ហើយ​ជ្រះថ្លា​ ​ព្រោះ​ប្រស្នា​ដែល​ខ្ញុំ​ព្រះអង្គ​ក្រាបទូល​សួរ​ ​មិន​ឥតអំពើ​ឡើយ​ ​ព្រះអង្គ​ជា​ព្រាហ្មណ៍​ ​មិនបាន​បញ្ឆោត​ខ្ញុំ​ព្រះអង្គ​ឡើយ​។​ ​សាវ័ក​របស់​ព្រះពុទ្ធ​ ​និយាយ​យ៉ាងណា​ ​ធ្វើ​យ៉ាងនោះ​ ​បាន​កាត់​ផ្តាច់​នូវ​បណ្តាញ​ ​គឺ​តណ្ហា​ដ៏​មាំ​របស់​មច្ចុ​មារ​ ​ដែល​មាន​មាយា​ច្រើន​ ​ដែល​ផ្សាយ​ទៅ​ ​(​ក្នុង​តេ​ភូមិក​វដ្តៈ​)​ ​នោះ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​និគ្រោធ​កប្ប​ភិក្ខុ​ ​បានឃើញ​ហេតុ​ជា​ខាងដើម​នៃ​ឧបាទាន​ ​ឱ​ហ្ន៎​ ​និគ្រោធ​កប្ប​ភិក្ខុ​ ​បាន​ប្រព្រឹត្ត​កន្លង​នូវ​ ​(​តេ​ភូមិក​វដ្តៈ​)​ ​ជាទី​ទ្រទ្រង់​នៅ​នៃ​មច្ចុ​មារ​ ​ដែលគេ​ឆ្លង​បាន​ដោយ​កម្រ​ក្រៃពេក​។​

​ចប់​ ​វង្គី​សសូ​ត្រ​ ​ទី១២​។​


​(​១​)​ ​យក​ឥសី​ ​៦​ ​គឺ​វិបស្សី​ ​សិខី​ ​វេស្សភូ​ ​កកុសន្ធៈ​ ​កោនាគមនៈ​ ​កស្សបៈ​ ​រួម​នឹង​ព្រះអង្គ​ ​ត្រូវជា​ ​ឥសី​ ​៧​ ​គឺ​ព្រះអង្គ​ជា​ឥសី​ទី៧​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636865537727483192
ទៅកាន់ទំព័រ៖