ព្រះត្រៃបិដក ភាគ ៥៤

សម្មា​បរិ​ព្វា​ជ​និ​យសូ​ត្រ​ ​ទី១៣​


 [​៣៨​]​ ​(​ព្រះពុទ្ធ​និមិ្មត​ ​ទ្រង់​សួរ​ថា​)​ ​ខ្ញុំ​សូម​សួរ​នូវ​ព្រះ​មុនី​ ​ដែល​មា​នបា្រ​ជ្ញា​ច្រើន​ ​បាន​ឆ្លង​ចាក​ឱឃៈ​ ​(​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​)​ ​បាន​រំលត់​ហើយ​ ​មាន​ព្រះទ័យ​តាំងនៅ​មាំ​ ​ភិក្ខុ​បន្ទោបង់​នូវ​កាម​ទាំងឡាយ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​ភិក្ខុ​ណា​ ​បាន​គាស់រំលើង​នូវ​មង្គល​ផង​ ​នូវ​ការ​ប្រកាន់​ឧប្បាត​(​១​)​ ​(​មាន​រន្ទះបាញ់​ជាដើម​)​ ​ផង​ ​នូវ​ការ​ប្រកាន់​យល់សប្តិ​ផង​ ​នូវ​ការ​ប្រកាន់​លក្ខណៈ​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​បាន​លះបង់​ស្រឡះ​នូវ​មង្គល​ជា​ទោស​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
 ភិក្ខុ​បន្ទោបង់​នូវ​តម្រេក​ក្នុង​កាម​ទាំងឡាយ​ ​ជា​របស់​មនុស្ស​ផង​ ​របស់​ទេវតា​ផង​ ​កន្លង​នូវ​ភព​ ​បាន​ត្រាស់​ដឹង​នូវ​ធម៌​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
​(​១​)​ ​ការ​បណ្តាល​ធម្មជាតិ​ ​ដូចជា​ដុំ​ភ្លើង​ហោះ​ ​រន្ទះបាញ់​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636865538118155537
ទៅកាន់ទំព័រ៖