ព្រះត្រៃបិដក ភាគ ៥៤

 ​ភិក្ខុ​មិន​ភ្លាត់​ខុស​ដោយ​កាយ​ ​វាចា​ ​និង​ចិត្ត​ ​ដឹង​ច្បាស់​នូវ​ធម៌​ដោយ​ប្រពៃ​ ​ប្រាថ្នា​យក​នូវ​បទ​ ​គឺ​ព្រះនិព្វាន​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
 ​ភិក្ខុ​ណា​ ​មិន​ក្រអឺតក្រឱង​ ​ដោយ​គិតថា​ ​គេ​ថ្វាយបង្គំ​អញ​ ​សូម្បី​គេ​ជេរ​ក៏​មិន​តបត​ ​បាន​នូវ​ភោជន​របស់​អ្នកដទៃ​ឲ្យ​ ​ក៏​មិន​ស្រវឹង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
 ភិក្ខុ​លះបង់​សេចក្តី​លោភ​ ​និង​ភព​ ​វៀរចាក​ការ​កាប់​កាត់​ ​និង​ការ​ចង​ ​(​សត្វ​ដទៃ​)​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​ឆ្លងផុត​ចាក​សេចក្តី​ងឿងឆ្ងល់​ ​ប្រាសចាក​សរ​ ​គឺ​សេចក្តី​សោក​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
 ភិក្ខុ​ណា​ ​បានដឹង​ច្បាស់​នូវ​សេចក្តី​ប្រព្រឹត្ត​ដ៏​សមគួរ​របស់​ខ្លួន​ផង​ ​មិន​បៀតបៀន​ជន​ដទៃ​ណាមួយ​ក្នុង​លោក​ផង​ ​ដឹង​ច្បាស់​នូវ​ធម៌​តាម​សេចក្តី​ពិត​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636865538819205635
ទៅកាន់ទំព័រ៖