ព្រះត្រៃបិដក ភាគ ៥៤

 ​អនុស័យ​ទាំងឡាយ​ណាមួយ​ ​មិន​មានដល់​ភិក្ខុ​ណា​ ​អកុសលមូល​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​បាន​ដក​ចោល​ហើយ​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ ​មិន​មាន​សេចក្តី​អាឡោះអាល័យ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
 ភិក្ខុ​អ្នក​អស់​អាសវៈ​ហើយ​ ​លះបង់​នូវ​មានះ​ ​កន្លង​ផុត​នូវ​ធម៌​ ​ជា​គន្លង​នៃ​រាគៈ​ទាំងអស់​ ​ទូន្មាន​ខ្លួន​ ​សម្រេច​នូវ​ព្រះនិព្វាន​ ​មានចិត្ត​តាំងនៅ​មាំ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
 ភិក្ខុ​អ្នកមាន​សទ្ធា​ ​ប្រកបដោយ​សុតៈ​ ​ប្រព្រឹត្តទៅ​ក្នុង​បរមត្ថ​ ​បាន​ឃើញ​សម្មត្ត​និយាម​ ​គឺ​មគ្គ​ ​កាល​ពួក​សត្វ​ប្រព្រឹត្តទៅ​ដោយ​ទិដ្ឋិ​ ​៦២​ ​ក៏​មិន​ប្រព្រឹត្តទៅ​ដោយ​ពួក​ ​ជា​អ្នក​ប្រាជ្ញា​ ​អាច​បន្ទោបង់​នូវ​លោភៈ​ ​ទោសៈ​ ​និង​សេចក្តី​ថ្នាំងថ្នាក់​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636865539128463323
ទៅកាន់ទំព័រ៖