ព្រះត្រៃបិដក ភាគ ៥៤

 ភិក្ខុ​បាន​ឈ្នះ​កិលេស​ ​ដោយ​អរហត្តមគ្គ​ដ៏​បរិសុទ្ធ​ ​បើក​ចេញ​នូវ​កិលេស​ជា​គ្រឿង​ប្រក់​ ​ជា​អ្នក​ស្ទាត់​ក្នុង​ចតុ​ស្ស​ច្ច​ធម៌​ ​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​មាន​សន្តាន​មិន​រំភើប​ដោយ​តណ្ហា​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​អរិយមគ្គ​ ​គ្រឿង​ដឹង​នូវ​ធម៌​ជាទី​រលត់​នៃ​សង្ខារ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
 ភិក្ខុ​កន្លង​នូវ​កប្បៈ​(​១​)​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ក្នុង​ខន្ធ​ទាំងឡាយ​ ​ដែល​ជា​អតីត​ ​និង​អនាគត​ ​ជា​អ្នកមាន​ប្រាជ្ញា​ដ៏​បរិសុទ្ធ​ ​ព្រោះ​កន្លង​ផុត​ ​(​នូវ​អទ្ធា​ ​៣​(​២​)​)​ ​មានចិត្ត​ផុត​ស្រឡះ​ចាក​អាយតនៈ​ទាំងពួង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
 ភិក្ខុ​កំណត់​ដឹង​នូវ​បទ​ ​គឺ​សច្ចៈ​មួយ​ ​ៗ​ ​ហើយ​ត្រាស់​ដឹង​នូវ​សច្ចៈ​ធម៌​ ​ឃើញ​នូវ​ព្រះនិព្វាន​ ​មិន​មាន​គ្រឿង​ដោត​ក្រង​ ​ជាទី​លះបង់​នូវ​អាសវៈ​ទាំងឡាយ​ ​ព្រោះ​អស់​ទៅ​នៃ​ឧប​ធិ​ក្កិ​លេស​ទាំងពួង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​
​(​១​)​ ​ការ​ប្រកាន់​ផ្តាច់​ថា​ ​អញ​ ​របស់​អញ​ ​ក៏បាន​។​ ​(​២​)​ ​អទ្ធា​ ​៣​ ​គឺ​ ​អ​តី​ត​ទ្ធា​ ​បាន​ដល់​អវិជ្ជា​សង្ខារ​,​ ​អ​នា​គ​ត​ទ្ធា​ ​បាន​ដល់​ ​ជាតិ​ ​ជរា​ ​មរណៈ​,​ ​បច្ចុប្បន្ន​ទ្ធា​ ​បាន​ដល់​ ​វិញ្ញាណ​ ​ជា​ខាងដើម​ ​ភវៈ​ ​ជាទីបំផុត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636865539590359742
ទៅកាន់ទំព័រ៖