ព្រះត្រៃបិដក ភាគ ៥៤
ព្រោះមោឃបុរសពួកមួយ តែងពោលភ្លាត់នូវការនិយាយ (ប្រណាំងប្រជែង) តថាគតមិនសរសើរនូវពួកជន ដែលមានប្រាជ្ញាតិចទាំងនោះឡើយ ការជាប់ចំពាក់ (ដោយវិវាទ តាំងឡើង) អំពីគន្លងនៃពាក្យនោះ ៗ តែងជាប់ចំពាក់នឹងជនទាំងនោះ ដ្បិតជនទាំងនោះ រមែងញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅក្នុងការនិយាយនោះដ៏ឆ្ងាយ (អំពីសមថៈ និងវិបស្សនា)។ សាវ័កអ្នកមានប្រាជ្ញាដ៏ប្រសើរ ស្តាប់ធម៌ដែលព្រះសុគតទ្រង់សំដែងហើយ គប្បីពិចារណាហើយសឹមសេពនូវបិណ្ឌបាតផង វិហារផង ទីដេក ទីអង្គុយផង ទឹកសម្រាប់លាងធូលីជាប់នឹងសង្ឃាដិផង។ ព្រោះហេតុនោះ ភិក្ខុមិនជាប់ចិត្តក្នុងធម៌ទាំងនុ៎ះ គឺបិណ្ឌបាត សេនាសនៈ និងទឹកសម្រាប់លាងធូលីជាប់នឹងសង្ឃាដិ ដូចតំណក់ទឹកមិនជាប់លើស្លឹកឈូក។ ម្យ៉ាងទៀត តថាគតសំដែងនូវវត្តរបស់គ្រហស្ថ ដល់អ្នកទាំងឡាយ សាវ័កអ្នកធ្វើយ៉ាងណា ទើបឈ្មោះថា ជាអ្នកល្អ ព្រោះថា ធម៌របស់ភិក្ខុទាំងអស់ណា (ដែលតថាគតពោលក្នុងកាលមុន) ធម៌នុ៎ះ គឺបុគ្គលប្រកបដោយសេចក្តីហួងហែងមិនបានសម្រេចឡើយ។
ID: 636865541240234110
ទៅកាន់ទំព័រ៖