ព្រះត្រៃបិដក ភាគ ៥៤

​បុគ្គល​មិន​គប្បី​ប្រព្រឹត្ត​ផឹក​នូវ​ទឹកស្រវឹង​ ​គប្បី​ពេញចិត្ត​នឹង​ធម៌​ ​គឺ​កិរិយា​វៀរចាក​ការ​ផឹក​នោះ​ ​គ្រហស្ថ​ណា​ ​បានដឹង​នូវ​កិរិយា​ផឹក​នោះ​ ​ថា​មាន​ភាព​ឆ្កួត​ជា​បំផុត​ ​គ្រហស្ថ​នោះ​ ​មិន​គប្បី​ផឹក​ ​មិន​គប្បី​ពេញចិត្ត​នឹង​បុគ្គល​ដែល​ផឹក​ឡើយ​។​ ​បុគ្គល​ពាល​ទាំងឡាយ​ ​ធ្វើ​នូវ​អំពើបាប​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​ជន​ដែល​មាន​សេចក្តី​ប្រមាទ​ឯទៀត​ធ្វើ​ក្តី​ ​ក៏​ព្រោះតែ​សេចក្តី​ស្រវឹង​ ​(​ហេតុ​នោះ​)​ ​បុគ្គល​គួរ​លះ​នូវ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ជា​គ្រឿង​បណ្តាល​ឲ្យ​កើត​បាប​ ​នាំឲ្យ​ឆ្កួត​ ​នាំឲ្យ​វង្វេង​ ​ទាំង​នាំឲ្យ​ល្ងង់​នុ៎ះ​ចេញ​។​ ​បុគ្គល​មិន​គប្បី​សម្លាប់សត្វ​ផង​ ​មិន​គប្បី​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ផង​ ​មិន​គប្បី​និយាយ​ពាក្យ​កុហក​ផង​ ​មិន​គប្បី​ផឹក​នូវ​ទឹកស្រវឹង​ផង​ ​គប្បី​វៀរចាក​ការប្រព្រឹត្តិ​មិន​ប្រសើរ​ ​គឺ​សេព​មេថុនធម្ម​ផង​ ​មិន​គប្បី​បរិភោគភោជន​ ​ក្នុង​វេលា​យប់​ ​មិន​គប្បី​បរិភោគភោជន​ ​ក្នុង​កាល​ខុស​ ​គឺ​ថ្ងៃរសៀល​ផង​ ​មិន​គប្បី​ទ្រទ្រង់នូវ​កម្រងផ្កា​ផង​ ​មិន​គប្បី​លាប​នូវ​គ្រឿងក្រអូប​ផង​។​ ​គប្បី​ដេក​លើ​គ្រែ​ដ៏​គួរ​ ​ឬ​កម្រាល​ដែល​ក្រាល​លើ​ផែនដី​ផង​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636865541601714785
ទៅកាន់ទំព័រ៖