ព្រះត្រៃបិដក ភាគ ៥៤
ខគ្គវិសាណសូត្រ ទី៣
[៣] បុគ្គលដាក់អាជ្ញាចោលចេញ ចំពោះពួកសត្វទាំងអស់ មិនបានបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ មិនគប្បីប្រាថ្នានូវបុត្ត តើគប្បីត្រូវការសំឡាញ់អំពីណា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
សេចក្តីស្រឡាញ់ រមែងមានដល់បុគ្គល ដែលច្រឡូកច្រឡំ ទុក្ខដែលជាប់តាមចំពោះសេចក្តីស្រឡាញ់នេះ ក៏រមែងកើតឡើង បុគ្គលឃើញទោស ដែលកើតអំពីសេចក្តីស្រឡាញ់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលអ្នកមានចិត្តប្រតិព័ទ្ធ កាលអនុគ្រោះនូវពួកមិត្ត ដែលមានចិត្តល្អ រមែងញុំាងប្រយោជន៍ ឲ្យសាបសូន្យ បុគ្គលកាលឃើញនូវភ័យ ក្នុងការមូលមិត្តគ្នានុ៎ះហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ID: 636865481577681607
ទៅកាន់ទំព័រ៖