ព្រះត្រៃបិដក ភាគ ៥៤

​សុត្តនិបាត​ ​មហាវគ្គ​ ​ទី៣​
​បព្វជ្ជា​សូត្រ​ ​ទី១​


 ​[​៤១​]​ ​(​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ពោល​ថា​)​ ​ខ្ញុំ​នឹង​សំដែង​នូវ​បព្វ​ជា្ជ​ដែល​ព្រះពុទ្ធ​មាន​ចក្ខុ​នោះ​ ​បាន​ទ្រង់ព្រះ​ផ្នួស​ហើយ​ ​ដោយ​ប្រការ​យ៉ាងណា​ ​ទ្រង់​ពិចារណា​ឃើញ​យ៉ាងណា​ ​ទើប​ទ្រង់​ពេញ​ព្រះ​ហ្ឫទ័យ​នឹង​បព្វជ្ជា​។​ ​ព្រះអង្គ​ទ្រង់​ឃើញថា​ ​ឃរាវាស​នេះ​ ​ចង្អៀតចង្អល់​ ​ជាទី​កើត​នៃ​ធូលី​ ​គឺ​កិលេស​ ​មួយទៀត​ ​ទ្រង់​ឃើញថា​ ​បព្វជ្ជា​មានឱកាស​ទូលាយ​ ​ទើប​ទ្រង់ព្រះ​ផ្នួស​។​ ​លុះ​ព្រះអង្គ​ទ្រង់ព្រះ​ផ្នួស​ហើយ​ ​វៀរចាក​បាបកម្ម​ដោយ​កាយ​ ​លះបង់​ការប្រព្រឹត្តិ​អាក្រក់​ដោយ​វាចា​ ​ជំរះ​អាជីវៈ​ឲ្យ​បរិសុទ្ធ​។​ ​ព្រះពុទ្ធ​មាន​ព្រះ​លក្ខណៈ​ដ៏​ប្រសើរ​បរិបូណ៌​ ​ទ្រង់​យាង​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​មាន​ភ្នំ​ព័ទ្ធជុំវិញ​ ​ដូចជា​ក្រោល​របស់​ពួក​អ្នក​មគធៈ​ ​ទ្រង់​យាង​បិណ្ឌបាត​។​ ​ព្រះរាជា​ពិម្ពិសារ​ ​ទ្រង់​ឋិត​លើ​ប្រាសាទ​ ​បាន​ទត​ឃើញ​នូវ​ព្រះពុទ្ធ​នោះ​ ​លុះ​ទ្រង់​ឃើញ​ព្រះពុទ្ធ​បរិបូណ៌​ដោយ​លក្ខណៈ​ហើយ​ ​ទើប​ត្រាស់​សេចក្តី​នេះ​ ​(​ចំពោះ​អាមាត្យ​ទាំងឡាយ​)​ ​ថា​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636865542656505116
ទៅកាន់ទំព័រ៖