ព្រះត្រៃបិដក ភាគ ៥៤

​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​សមណៈ​នេះ​ ​(​សមណៈ​នេះ​)​ ​មាន​រូបល្អ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​មាន​សម្បុរ​ស្អាត​ ​ទាំង​បរិបូណ៌​ដោយដំណើរ​ដ៏​សមរម្យ​ ​ក្រឡេក​មៀងមើល​ត្រឹម​មួយ​ជួរ​នឹម​ ​មាន​ចក្ខុ​ក្រឡេក​ចុះក្រោម​ ​មានស្មារតី​ ​សមណៈ​នេះ​ ​ដូចជា​មិនមែន​ចេញ​ចាក​ត្រកូល​ថោកទាប​មក​ ​(​បួស​)​ ​ទេ​ ​ពួក​រាជទូត​ ​ចូរ​ស្ទុះ​តាម​ទៅ​ ​(​ឲ្យដឹង​ថា​)​ ​ភិក្ខុ​ ​(​នេះ​)​ ​នឹង​ទៅ​ក្នុង​ទីណា​។​ ​រាជទូត​ទាំងនោះ​ ​ដែល​ព្រះរាជា​ទ្រង់​បញ្ជូន​ទៅ​ហើយ​ ​ក៏​ដើរប្រកិត​ទៅតាម​ក្រោយ​ ​(​ដើម្បីឲ្យ​ដឹង​ថា​)​ ​ភិក្ខុ​ ​(​នេះ​)​ ​នឹង​ទៅ​ក្នុង​ទីណា​ ​ការ​នៅ​ ​នឹង​មាន​ក្នុង​ទីណា​។​ ​(​ព្រះពោធិសត្វ​)​ ​ទ្រង់​ត្រាច់​ទៅកាន់​ទីស​ព្វ​ច្រក​ ​ទ្រង់​គ្រប់គ្រង​ទ្វារ​ ​សង្រួម​ល្អ​ ​ព្រះអង្គ​មានសម្បជញ្ញៈ​ ​មាន​សា្ម​រតី​ ​បាន​ញ៉ាំង​បាត្រ​ឲ្យ​ពេញជា​ឆាប់​ ​គឺ​ទ្រង់​ទទួល​តែ​ល្មម​។​ ​ព្រះពោធិសត្វ​ ​ជា​អ្នកប្រាជ្ញ​នោះ​ ​លុះ​ទ្រង់​ត្រាច់​បិណ្ឌបាត​ហើយ​ ​ក៏​ស្តេច​ចេញ​អំពី​នគរ​ ​យាង​ឡើង​កាន់​ភ្នំ​បណ្ឌវៈ​ ​ដោយ​គិតថា​ ​ការ​នៅ​ ​នឹង​មាន​ក្នុង​ទីនុ៎ះ​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636865542832175163
ទៅកាន់ទំព័រ៖