ព្រះត្រៃបិដក ភាគ ៥៤
លោកចូរញ៉ាំងជនជាប្រធាននៃសេនា (មេទាហាន) ឲ្យរុងរឿង ហើយចូរជាបុគ្គលមានពួកជន អ្នកមិនធ្វើអំពើអាក្រក់ជាបរិវារ ចូរបរិភោគនូវភោគៈទាំងឡាយចុះ ខ្ញុំឲ្យដល់លោក កាលបើខ្ញុំសួរហើយ លោកចូរប្រាប់ជាតិដល់ខ្ញុំ។
(ព្រះពោធិសត្វត្រាស់ថា) បពិត្រមហារាជ ត្រង់ទៅមានជនបទមួយ នៅប្របភ្នំហិមវន្ត ជាជនបទ បរិបូណ៌ដោយទ្រព្យ និងជនអ្នកមានព្យាយាម អាស្រ័យនៅនឹងដែនកោសល (មានជនមួយពួក) មានគោត្រជាអាទិច្ចគោត្រ មានជាតិជាសាកិយៈ អាត្មាភាព បានចេញចាកត្រកូលនោះ មកបួស អាត្មាភាពមិនត្រូវការដោយកាមទាំងឡាយឡើយ អាត្មាភាពបានឃើញទោសក្នុងកាមទាំងឡាយ បានឃើញនូវការចេញចាកកាម ថាជាគ្រឿងក្សេម នឹងទៅប្រឹងប្រកបព្យាយាម ចិត្តរបស់អាត្មាភាព ត្រេកអរក្នុងព្យាយាមនុ៎ះ។
ចប់ បព្វជ្ជាសូត្រ ទី១។
ID: 636865543262679787
ទៅកាន់ទំព័រ៖