ព្រះត្រៃបិដក ភាគ ៥៤

​បធាន​សូត្រ​ ​ទី២​


 [​៤២​]​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​មារ​ ​កាល​ពោល​នូវ​វាចា​ប្រកបដោយ​សេចក្តី​អាណិត​ ​ចូល​ទៅ​ជិត​តថាគត​នោះ​ ​ដែល​មានចិត្ត​ស្លុង​ទៅ​រក​ព្យាយាម​ ​បាន​ទៅដល់​ស្ទឹង​នេរ​ញ្ជ​រា​ ​កំពុងតែ​សង្វាត​ដុត​បំផ្លាញ​កិលេស​ ​ដើម្បី​សម្រេច​នូវ​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ថា​ ​អ្នក​ស្គាំងស្គម​ ​ហើយ​មាន​សម្បុរ​អាក្រក់​ ​សេចក្តី​ស្លាប់​កាន់តែ​ជិត​អ្នក​ហើយ​។​
 អ្នកមាន​សេចក្តី​ស្លាប់​មួយ​ពាន់​ភាគ​ហើយ​ ​នៅ​រស់​តែមួយ​ភាគ​ទេ​ ​បើ​អ្នកមាន​ជីវិត​រស់នៅ​ ​ប្រសើរ​ជាង​ ​ព្រោះ​កាល​អ្នក​រស់នៅ​ ​គង់​នឹង​បាន​ធ្វើបុណ្យ​ទាំងឡាយ​។​ ​
 កាល​អ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​និង​បូជា​ភ្លើង​ ​គង់​សន្សំ​បុណ្យ​បាន​ច្រើន​ ​អ្នក​នឹង​ធ្វើអ្វី​កើត​ ​ដោយ​ការ​ព្យាយាម​។​ ​
 ផ្លូវ​ទៅ​រក​ព្យាយាម​ ​ជា​ផ្លូវ​ទៅ​បាន​ដោយ​ក្រ​ ​ធ្វើ​បាន​ក៏ដោយ​ក្រ​ ​ឲ្យ​សម្រេច​បាន​ដោយ​ក្រ​ ​មារ​ ​បាន​ឈរ​ពោល​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636865543579257894
ទៅកាន់ទំព័រ៖