ព្រះត្រៃបិដក ភាគ ៥៤

 ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នឹង​មារ​នោះ​ ​ដែល​មក​និយាយ​ដូច្នោះ​យ៉ាងនេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នកមាន​សេចក្តី​ប្រមាទ​ជា​ផៅពង្ស​ ​តថាគត​មក​ក្នុង​ទីនេះ​ ​ព្រោះ​សេចក្តី​ត្រូវការ​ ​(​ដោយ​បុណ្យ​)​ ​ណា​ ​សេចក្តី​ត្រូវការ​ដោយ​បុណ្យ​នោះ​ ​សូម្បី​បន្តិចបន្តួច​ ​មិន​មានដល់​តថាគត​ឡើយ​ ​បើ​ពួក​ជន​ណា​ ​ត្រូវការ​ដោយ​បុណ្យ​ ​ទើប​មារ​គួរ​និយាយ​ ​(​យ៉ាងនេះ​)​ ​នឹង​ពួក​ជន​នោះ​ចុះ​។​ ​
 សទ្ធា​ផង​ ​តបៈ​ផង​ ​វីរិយៈ​ផង​ ​បញ្ញា​ផង​ ​រមែង​មានដល់​តថាគត​ ​កាលបើ​យ៉ាងនេះ​ ​ហេតុអ្វី​ក៏​អ្នក​មក​សួរ​នូវ​ការរស់នៅ​នឹង​តថាគត​ ​ដែល​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​។​ ​
 សូម្បី​ខ្យល់​នេះ​ ​ដែល​អាច​ញ៉ាំង​ខ្សែទឹក​ស្ទឹង​ទាំងឡាយ​ ​ឲ្យ​រីងស្ងួត​បាន​ ​ក៏​មិន​អាច​ញ៉ាំង​ឈាម​របស់​តថាគត​ ​ដែល​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​ ​ឲ្យ​រីងស្ងួត​បាន​តិចតួច​ឡើយ​។​ ​
 កាលបើ​ឈាម​រីងស្ងួត​ហើយ​ ​ប្រមាត់​ ​និង​ស្លេស្ម​ក៏​រីងស្ងួត​ ​កាលបើ​សាច់​អស់ហើយ​ ​ចិត្ត​តថាគត​រឹងរឹតតែ​ជ្រះថ្លា​ ​សតិ​ផង​ ​បញ្ញា​ផង​ ​សមាធិ​ផង​ ​របស់​តថាគត​ ​រឹងរឹតតែ​តាំងនៅ​មាំ​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636865543869454492
ទៅកាន់ទំព័រ៖