ព្រះត្រៃបិដក ភាគ ៥៤
ចិត្តរបស់តថាគតនោះ កាលសម្រាកសម្រាន្តនៅយ៉ាងនេះ ដល់នូវទុក្ខវេទនាដ៏ក្លៀវក្លា ក៏មិននឹកនានូវកាមទាំងឡាយឡើយ អ្នកចូរមើលសេចក្តីបរិសុទ្ធរបស់សត្វចុះ។
កាមទាំងឡាយ ជាសេនាទី ១ របស់អ្នក សេចក្តីអផ្សុក ជាសេនាទី ២ សេចក្តីឃ្លាន និងស្រេក ជាសេនាទី ៣ របស់អ្នក តណ្ហា ជាសេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ សេចក្តីតក់ស្លុត់ ជាសេនាទី ៦ សេចក្តីសង្ស័យ ជាសេនាទី ៧ របស់អ្នក ការរមិលគុណ និងសេចក្តីរឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តីសរសើរ សក្ការៈ និងយស ដែលបានដោយអំពើខុស បុគ្គលណា លើកដំកើងខ្លួនឯងផង បង្អាប់បង្អោនពួកជនដទៃផង ម្នាលមារ នេះជាសេនារបស់អ្នក ជាសេនាសម្រាប់ប្រហាររបស់មារ បុគ្គលមិនក្លៀវក្លា មិនឈ្នះនូវសេនានោះទេ លុះតែឈ្នះសេនានោះ ទើបបាននូវសេចក្តីសុខ។
ID: 636865544081116599
ទៅកាន់ទំព័រ៖