ព្រះត្រៃបិដក ភាគ ៥៤

សេចក្តី​ស្រឡាញ់​ចំពោះ​កូន​ ​និង​ប្រពន្ធ​ ​ដូច​ឫស្សី​ ​ដែល​បែកគុម្ព​ ​ចាក់​កណ្តាញ់​ ​បុគ្គល​ ​កាល​មិន​ជាប់ជំពាក់​ ​ដូចជា​ទំពាំង​ឫស្សី​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 ម្រឹគ​ក្នុង​ព្រៃ​ ​ជា​សត្វ​មិន​ជាប់​បំណង​ ​ទៅ​រក​ចំណី​តាមចំណង់​ចិត្តបាន​ ​យ៉ាងណា​ ​វិញ្ញូ​ជន​ ​កាលបើ​ឃើញ​សេរីភាព​(​១​)​ ​(​យ៉ាងនោះ​)​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 ​ការ​ហៅរក​ ​រមែង​មានដល់​ជន​ស្ថិតនៅ​ក្នុង​កណ្តាល​នៃ​សំឡាញ់​ ​គឺ​ការ​នៅ​ ​ការ​ឈរ​ ​និង​ការ​ត្រាច់​ចារិក​ ​បុគ្គល​កាលបើ​ឃើញ​សេរីភាព​ ​ដែល​ ​(​ពួក​ជនពាល​)​ ​មិន​ប្រាថ្នា​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
​(​១​)​ ​ការប្រព្រឹត្តិ​តាមចំណង់​ចិត្ត​ខ្លួន​ ​គឺ​ធ្វើ​បាន​តាម​ឥស្សរចិត្ត​ ​ឬមិន​ជាប់​ក្នុង​អំណាច​អ្នកដទៃ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636865481951743002
ទៅកាន់ទំព័រ៖