ព្រះត្រៃបិដក ភាគ ៥៤

​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​សូម​សំដែងធម៌​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​សូម​សំដែងធម៌​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វង្គី​សៈ​ ​អ្នក​ចូរ​សំដែងធម៌​ចុះ​។​ ​លំដាប់នោះ​ ​ព្រះ​វង្គី​សៈ​ដ៏​មាន​អាយុ​ ​បាន​សរសើរ​ដោយ​គាថា​ទាំងឡាយ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ថា​
 ​បុគ្គល​មិន​ញ៉ាំង​ខ្លួន​ឲ្យ​ក្តៅក្រហាយ​ ​មិន​បៀតបៀន​ពួក​ជន​ដទៃ​ ​ដោយ​វាចា​ណា​ ​បុគ្គល​គួរ​ពោល​វាចា​នោះ​ឯង​ ​វាចា​នោះ​ ​ឈ្មោះថា​ជា​សុភាសិត​។​ ​វាចា​ណា​ ​ដែល​គួរ​ត្រេកត្រអាល​ ​(​ឬ​)​ ​បុគ្គល​មិន​ប្រកាន់​នូវ​ពាក្យ​អាក្រក់​ ​ហើយ​ពោល​វាចា​ណា​ ​ជាទីស្រឡាញ់​នៃ​ពួក​ជន​ដទៃ​ ​បុគ្គល​គួរ​ពោល​វាចា​ជាទីស្រឡាញ់​នោះ​ឯង​។​ ​វាចា​ពិត​ ​ជា​វាចា​មិន​ស្លាប់​ ​នេះ​ជា​ធម៌​មាន​មក​យូរហើយ​ ​ពួកសប្បុរស​បាន​តាំងនៅ​ក្នុង​អត្ថ​ផង​ ​ក្នុង​ធម៌​ផង​ ​ព្រោះ​សច្ចៈ​។​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636865545537989927
ទៅកាន់ទំព័រ៖