ព្រះត្រៃបិដក ភាគ ៥៤

​ព្រះពុទ្ធ​ ​ទ្រង់​ត្រាស់​នូវ​ព្រះ​វាចា​ណា​ ​ជា​គ្រឿង​ក្សេម​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​ដើម្បី​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​វាចា​នោះ​ឯង​ឈ្មោះថា​ ​ជា​វាចា​ដ៏​ឧត្តម​។​

​ចប់​ ​សុភាសិត​សូត្រ​ ​ទី៣​។​


​សុន្ទរិ​ក​សូត្រ​ ​ទី៤​


 [​៤៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ប្រប​ឆ្នេរ​ស្ទឹង​ឈ្មោះ​សុន្ទរិ​កា​ ​ក្នុង​កោសល​ជនបទ​។​ ​សម័យ​នោះ​ឯង​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បូជា​ភ្លើង​ ​បំរើ​ការ​បូជា​ភ្លើង​ ​ប្រប​ឆ្នេរ​ស្ទឹង​សុន្ទរិ​កា​។​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​លុះ​បូជា​ភ្លើង​ ​បំរើ​ការ​បូជា​ភ្លើង​រួចហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ក្រឡេក​មើល​សព្វ​ទិស​ទាំង​ ​៤​ ​ជុំវិញ​ ​ដោយ​គិតថា​ ​អ្នកណា​ហ្ន៎​ ​គួរ​បរិភោគ​របស់​ជា​សំណល់​ ​អំពី​យញ្ញ​នេះ​។​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636865545832726785
ទៅកាន់ទំព័រ៖