ព្រះត្រៃបិដក ភាគ ៥៤

​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បានឃើញ​ព្រះមានព្រះភាគ​ ​គង់​ដណ្តប់​ព្រះ​កាយ​ ​ព្រមទាំង​ព្រះ​សិរ្ស​ ​ប្រប​គល់ឈើ​មួយ​ដើម​ក្នុង​ទី​ជិត​ ​លុះ​ឃើញ​ហើយ​ ​ក៏​កាន់​យក​របស់​ជា​សំណល់​អំ​ពី​យ័ញ្ញ​ ​ដោយដៃ​ឆ្វេង​ ​កាន់​យក​ល័ក្កចាន់​ដោយដៃ​ស្តាំ​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បើក​ព្រះ​សិរ្ស​ ​ដោយ​ ​(​ឮ​)​ ​សូរ​ជើង​នៃ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​។​ ​លំដាប់នោះ​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​មានប្រាថ្នា​ត្រឡប់​អំពី​ទីនោះ​មកវិញ​ ​ដោយ​គិតថា​ ​យីអើ​ ​អ្នក​ដ៏​ចំរើន​នេះ​ ​ជា​អ្នក​កំណោរ​ទេតើ​ ​យីអើ​ ​អ្នក​ដ៏​ចំរើន​នេះ​ ​ជា​អ្នក​កំណោរ​ទេតើ​។​ ​លំដាប់នោះ​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​សូម្បី​ជា​អ្នក​កំណោរ​ ​ក៏​មាន​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ចូល​ទៅ​សួរ​នូវ​ជាតិ​ចុះ​។​ ​លំដាប់នោះ​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​អ្នក​ដ៏​ចំរើន​ ​មាន​ជាតិ​ជា​អ្វី​។​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636865546016317286
ទៅកាន់ទំព័រ៖