ព្រះត្រៃបិដក ភាគ ៥៤

​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ដោយ​គាថា​ដូច្នេះ​ថា​
 [​៤៦​]​ ​តថាគត​មិនមែន​ជា​ព្រាហ្មណ៍​ ​មិនមែន​ជា​រាជបុត្ត​ ​មិនមែន​ជា​វេស្សៈ​ ​ឬ​ជា​វណ្ណៈ​ណាមួយ​ ​ក៏​មិនមែន​ ​តថាគត​បាន​កំណត់​ដឹង​នូវ​គោត្រ​របស់​ពួក​បុថុជ្ជន​ ​ហើយ​ជា​អ្នក​មិន​មាន​កង្វល់​ ​ប្រព្រឹត្តទៅ​ដោយ​ប្រាជ្ញា​ក្នុង​លោក​ ​តថាគត​ ​ជា​អ្នក​អាស្រ័យ​នៅនឹង​សង្ឃាដិ​ ​មិន​មាន​សេចក្តី​ប្រកាន់​ ​ប្រាសចាក​សក់​ ​មានចិត្ត​ត្រជាក់​ ​មិន​ជាប់​ចំពាក់​នឹង​ពួក​មនុស្ស​ក្នុង​លោក​ ​(​ម្នាល​ព្រាហ្មណ៍​ ​ថ្វី​ក៏​)​ ​អ្នក​មក​សាកសួរ​ប្រស្នា​ចំពោះ​គោត្រ​ ​ដ៏​មិន​សមគួរ​នឹង​តថាគត​។​
 (​ព្រាហ្មណ៍​ក្រាបទូល​ថា​)​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​តែង​សាកសួរ​ជាមួយនឹង​ពួក​ព្រាហ្មណ៍​ថា​ ​អ្នក​ដ៏​ចំរើន​ ​ជា​ព្រាហ្មណ៍​ ​ឬមិន​មែនទេ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​បើ​អ្នក​និយាយ​ថា​ ​ខ្លួន​អ្នកជា​ព្រាហ្មណ៍​ ​ហើយ​និយាយ​ថា​ ​តថាគត​ ​មិនមែន​ជា​ព្រាហ្មណ៍​ទេ​។​ ​ព្រោះហេតុនោះ​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636865546294503197
ទៅកាន់ទំព័រ៖