ព្រះត្រៃបិដក ភាគ ៥៤
(បុគ្គលណា) បានទូន្មានខ្លួន ដោយបរមត្ថសច្ចៈ ប្រកបដោយការទូន្មានឥន្រ្ទិយ ជាអ្នកដល់នូវមគ្គញ្ញាណទី ៤ ជាទីបំផុតនៃវេទ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈចប់ហើយ ព្រាហ្មណ៍ណា ប្រាថ្នាបុណ្យ ហើយបូជា (ព្រាហ្មណ៍នោះ) គួរឲ្យទេយ្យធម៌ ចំពោះបុគ្គលនោះ តាមកាលគួរ។ ពួកជនណា បានលះបង់កាមទាំងឡាយ មិនមានសេចក្តីប្រកាន់ មានចិត្តសង្រួមត្រង់ល្អដូចខ្នារ ព្រាហ្មណ៍ណា ប្រាថ្នាបុណ្យ ហើយបូជា គួរឲ្យទក្ខិណាទាន ចំពោះពួកជននោះ ក្នុងកាលគួរ។ ពួកជនណា ប្រាសចាកតម្រេក មានឥន្រ្ទិយតាំងមាំល្អ ដូចជាព្រះចន្រ្ទ ផុតចាករាហុគ្រាះ ព្រាហ្មណ៍គួរឲ្យទក្ខិណាទាន ចំពោះពួកជននោះ ក្នុងកាលគួរ។ ពួកជនណា មិនជាប់ចំពាក់ ត្រាច់ទៅក្នុងលោក មានស្មារតីសព្វកាល លះបង់នូវសេចក្តីប្រកាន់ ព្រាហ្មណ៍គួរឲ្យទក្ខិណាទាន ចំពោះពួកជននោះ ក្នុងកាលគួរ។
ID: 636865547072947722
ទៅកាន់ទំព័រ៖