ព្រះត្រៃបិដក ភាគ ៥៤

​ព្រះ​តថាគត​ណា​ ​បាន​លះបង់​នូវ​កិលេស​កាម​ ​ជា​អ្នក​ប្រព្រឹត្ត​គ្រប​សង្កត់​នូវ​វត្ថុកាម​ ​ឬក៏​ព្រះ​តថាគត​ណា​ ​ដឹង​ច្បាស់​នូវ​ទីបំផុត​នៃជា​តិ​ ​មរណៈ​ ​បាន​បរិនិព្វាន​ ​មានចិត្ត​ត្រជាក់​ដូច​អន្លង់​ទឹក​ ​ព្រះ​តថាគត​នោះ​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​។​ ​ព្រះ​តថាគត​ ​ស្មើដោយ​ព្រះសម្ពុទ្ធ​ទាំងឡាយ​ ​ដែល​មានគុណ​ស្មើគ្នា​ ​ឆ្ងាយ​អំពី​ពួក​ជន​ ​ដែល​មានគុណ​មិន​ស្មើ​ ​ទ្រង់​មាន​ប្រាជ្ញា​មិន​មាន​ទីបំផុត​ ​មាន​ព្រះទ័យ​មិន​ជាប់​ចំពាក់​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​ ​ព្រះ​តថាគត​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ឈ្មោះ​បូរ​ឡា​សៈ​។​ ​មាយា​ ​និង​មានះ​ ​មិន​មាននៅ​ក្នុង​ព្រះ​តថាគត​ណា​ ​ព្រះ​តថាគត​ណា​ ​ប្រាសចាក​សេចក្តី​លោភ​ ​មិន​មាន​សេចក្តី​ប្រកាន់​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​បាន​បន្ទោបង់​នូវ​សេចក្តី​ក្រោធ​ ​មានចិត្ត​ត្រជាក់​ ​ឬថា​ព្រះ​តថាគត​ណា​ ​ជា​អ្នក​បណ្តែត​ចោល​នូវ​បាប​ ​បាន​លះបង់​មន្ទិល​ ​គឺ​សេចក្តី​សោក​ ​ព្រះ​តថាគត​នោះ​ ​ទើប​គួរ​ទទួល​នូវ​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636865547309101229
ទៅកាន់ទំព័រ៖