ព្រះត្រៃបិដក ភាគ ៥៤

​ព្រះ​តថាគត​ណា​ ​បាន​លះបង់​នូវ​កិលេស​ ​ជា​គ្រឿង​អាស្រ័យ​នៅ​នៃ​ចិត្ត​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ឬថា​សេចក្តី​ប្រកាន់​ណាមួយ​ ​ក៏​មិន​មានដល់​ព្រះ​តថាគត​ណា​ ​ព្រះ​តថាគត​នោះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រកាន់​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​។​ ​ព្រះ​តថាគត​ណា​ ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ​ ​បាន​ឆ្លង​ឱឃៈ​ ​បានដឹង​ធម៌​ដោយ​ទិដ្ឋិ​ដ៏​ឧត្តម​ ​ជា​អ្នក​អស់​អាសវៈ​ ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត​ ​ព្រះ​តថាគត​នោះ​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​។​ ​ភវាសវៈ​ទាំងឡាយ​ផង​ ​វាចា​អាក្រក់​ផង​ ​ដែល​ព្រះ​តថាគត​ណា​ ​កំចាត់​បង់​ហើយ​ ​ដល់​នូវ​ការតាំងនៅ​មិនបាន​ ​គឺថា​ ​មិន​មាន​ព្រះ​តថាគត​នោះ​ ​ជា​អ្នក​បាន​នូវ​វេទ​ ​មានចិត្ត​ផុត​ចាក​ធម៌​ ​មាន​ខន្ធ​ជាដើម​ទាំងអស់​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​។​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636865547491261648
ទៅកាន់ទំព័រ៖