ព្រះត្រៃបិដក ភាគ ៥៤
ព្រះតថាគតណា បានឃើញនូវធម៌ជាទីអស់ទៅនៃសំយោជនៈផង ឃើញនូវធម៌ជាទីអស់ទៅនៃជាតិផង បានបន្ទោបង់នូវគន្លងនៃរាគៈ មិនមានសេសសល់ ជាអ្នកបរិសុទ្ធ មិនមានទោស ប្រាសចាកមន្ទិល ទាំងមិនមានសេចក្តីប្រាថ្នា ព្រះតថាគតនោះ ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ព្រះតថាគតណា មិនឃើញខ្លួន
(១) ដោយខ្លួនឯង ជាអ្នកមានចិត្តតាំងមាំ មានចិត្តប្រព្រឹត្តទៅត្រង់ មានចិត្តនឹងធឹង ព្រះតថាគតនោះ មានព្រះទ័យមិនរំភើប មិនរឹងរូស មិនសង្ស័យ ទើបគួរទទួលគ្រឿងបូជាឈ្មោះ បូរឡាសៈ។ សភាវធម៌ទាំងឡាយ ដែលមានមោហៈ ជាហេតុណាមួយ មិនមានដល់ព្រះតថាគតណា ព្រះតថាគតណា បានឃើញដោយប្រាជ្ញា ក្នុងធម៌ទាំងឡាយទាំងពួង ហើយទ្រទ្រង់នូវសរីរៈជាទីបំផុត ទាំងសម្រេចនូវសម្ពោធិញ្ញាណ ជាគ្រឿងក្សេមយ៉ាងប្រសើរ ព្រះអង្គមានសេចក្តីបរិសុទ្ធិយ៉ាងអស់ជើង ត្រឹមប៉ុណ្ណេះ
(១) ឃើញតែត្រឹមខន្ធតែប៉ុណ្ណេះ។
ID: 636865548184531301
ទៅកាន់ទំព័រ៖