ព្រះត្រៃបិដក ភាគ ៥៤

​(​ព្រះ​តថាគត​នោះ​ ​ទើប​គួរ​ទទួល​នូវ​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​)​។​
 (​ព្រាហ្មណ៍​ក្រាបទូល​ថា​)​ ​ការ​បូជា​របស់ខ្ញុំ​ព្រះអង្គ​ ​ជា​ការ​បូជា​មានផល​ពិត​ ​ៗ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​បាន​បុគ្គល​អ្នក​ដល់​នូវ​វេទ​ ​ប្រហែល​នឹង​ព្រះអង្គ​ ​ហេតុនេះ​ ​សូម​ព្រះមានព្រះភាគ​ ​ជា​បន្ទាល់​ដ៏​ប្រសើរ​ ​ទទួល​គ្រឿងបូជា​របស់ខ្ញុំ​ព្រះអង្គ​ ​សូម​ព្រះមានព្រះភាគ​ ​សោយ​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​របស់ខ្ញុំ​ព្រះអង្គ​។​
 ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​តថាគត​ ​មិន​គួរ​បរិភោគភោជន​ ​ដែល​បាន​មក​អំពី​ការ​ពោល​គាថា​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​មិនមែន​ជា​ធម្មតា​ ​របស់​ពួក​បុគ្គល​អ្នក​ឃើញ​ ​(​ធម៌​)​ ​ទេ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​បន្ទោបង់​នូវ​អាហារ​ ​ដែល​ពោល​គាថា​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ធម៌​មាន​ហើយ​ ​នេះឯង​ ​ជា​គ្រឿង​ចិញ្ចឹមជីវិត​។​ ​អ្នក​ចូរ​ទំនុក​បំរុង​ ​បុគ្គល​ជា​ខីណាស្រព​ ​មានគុណ​ដ៏​បរិបូណ៌​ ​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​អ្នក​រម្ងាប់​សេចក្តី​រពឹស​ដោយ​បាយ​ ​និង​ទឹក​ដទៃ​ ​ព្រោះថា​ ​នោះ​ជា​ខេត្ត​របស់​បុគ្គល​អ្នក​ប្រាថ្នា​បុណ្យ​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636865548423034942
ទៅកាន់ទំព័រ៖