ព្រះត្រៃបិដក ភាគ ៥៤

 ​(​ព្រាហ្មណ៍​ក្រាបទូល​ថា​)​ ​ព្រះពុទ្ធ​ដ៏​ចំរើន​ ​ព្រះអង្គ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​គួរ​ទទួល​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​ ​ជា​ការ​បូជា​ក្នុង​លោក​ទាំងអស់​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​ព្រះពុទ្ធ​ដ៏​ចំរើន​ ​មានផល​ច្រើន​។​
 [​៤៧​]​ ​លំដាប់នោះ​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ដូចជា​គេ​ផ្ងារ​នូវ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​នូវ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ប្រាប់ផ្លូវ​ដល់​មនុស្ស​វង្វេងផ្លូវ​ ​ឬដូច​ជា​គេ​ទ្រោល​ប្រទីប​ប្រេង​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ឲ្យ​ពួក​មនុស្ស​មាន​ភ្នែក​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​សូម​ដល់​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាស​រណៈ​ ​ខ្ញុំ​ព្រះអង្គ​គួរ​បាន​នូវ​បព្វជ្ជា​ ​គួរ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​គោតម​ដ៏​ចំរើន​។​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​បព្វជ្ជា​ ​បាន​ឧបសម្បទា​ក្នុង​សំណាក់​ព្រះមានព្រះភាគ​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​សុន្ទរិ​ក​ភារ​ទ្វា​ជៈ​ដ៏​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​ដែរ​។​

​ចប់​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​សូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636865548917533226
ទៅកាន់ទំព័រ៖