ព្រះត្រៃបិដក ភាគ ៥៤

​មាឃ​សូត្រ​ ​ទី៥​


 [​៤៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​នា​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​មាឃ​មាណព​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាបបង្គំទូល​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​មាឃ​មាណព​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជា​ទាយក​ ​ជា​ទានបតី​ ​អ្នកដឹង​នូវ​ពាក្យពេចន៍​ ​(​របស់​ស្មូម​)​ ​អ្នក​គួរ​គេ​សូម​បាន​ ​ស្វែងរក​នូវ​ភោគៈ​ទាំងឡាយ​ ​តាម​ធម៌​ ​លុះ​ខ្ញុំ​ព្រះអង្គ​ស្វែងរក​ភោគៈ​ទាំងឡាយ​ ​តាម​ធម៌​បាន​ហើយ​ ​(​ក៏​យក​)​ ​នូវ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​តាម​ធម៌​ ​សម្រេច​មក​តាម​ធម៌​នោះ​ ​ឲ្យ​ដល់​បុគ្គល​ម្នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ពីរ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​៣​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​៤​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​៥​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​៦​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​៧​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​៨​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​៩​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​១០​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​២០​ ​នាក់​ខ្លះ​ ​ឲ្យ​ដល់​បុគ្គល​ ​៣០​ ​នាក់​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636865549134175617
ទៅកាន់ទំព័រ៖