ព្រះត្រៃបិដក ភាគ ៥៤
ខ្លះ ឲ្យដល់បុគ្គល ៤០ នាក់ខ្លះ ឲ្យដល់បុគ្គល ៥០ នាក់ខ្លះ ឲ្យដល់បុគ្គលមួយរយនាក់ខ្លះ ឲ្យដល់បុគ្គលច្រើនជាងនោះខ្លះ បពិត្រព្រះគោតមដ៏ចំរើន កាលខ្ញុំព្រះអង្គឲ្យយ៉ាងនេះ បូជាយ៉ាងនេះ តើបានបុណ្យច្រើនដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើមាណព កាលបើអ្នកឲ្យយ៉ាងនេះ បូជាយ៉ាងនេះ រមែងបានបុណ្យច្រើន។ ម្នាលមាណព បើទាយក ទានបតី អ្នកដឹងនូវពាក្យពេចន៍ (របស់ស្មូម) អ្នកគួរគេសូមបាន ដែលស្វែងរកភោគៈទាំងឡាយតាមធម៌ លុះស្វែងរកភោគៈទាំងឡាយ តាមធម៌ហើយ (ក៏យក) ភោគៈទាំងឡាយតាមធម៌ សម្រេចមកតាមធម៌នោះ ឲ្យដល់បុគ្គលម្នាក់ខ្លះ។បេ។ ឲ្យដល់បុគ្គលមួយរយនាក់ខ្លះ ឲ្យដល់បុគ្គលច្រើនជាងនោះខ្លះ ទាយកនោះ រមែងបានបុណ្យច្រើន។ លំដាប់នោះ មាឃមាណព បានក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នេះថា
[៤៩] ខ្ញុំសូមទូលសួរព្រះគោតម ព្រះអង្គទ្រង់ជ្រាបនូវពាក្យពេចន៍ ទ្រង់អាស្រ័យនៅដោយសំពត់កាសាយៈ មិនមានផ្ទះ ត្រាច់ទៅផ្សេង ៗ គ្រហស្ថណា ជាម្ចាស់ទាន គួរគេសូមបាន
ID: 636865549343427586
ទៅកាន់ទំព័រ៖