ព្រះត្រៃបិដក ភាគ ៥៤
ជាអ្នកត្រូវការដោយបុណ្យ ប្រាថ្នាបុណ្យ កាលឲ្យនូវបាយទឹក បូជាដល់ពួកជនដទៃក្នុងលោកនេះ ការបូជារបស់បុគ្គលដែលបូជានោះ តើបរិសុទ្ធដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលមាណព គ្រហស្ថ (ណា) ជាម្ចាស់ទាន គួរគេសូមបាន ជាអ្នកត្រូវការដោយបុណ្យ ប្រាថ្នាបុណ្យ កាលឲ្យនូវបាយ និងទឹក បូជាដល់ពួកជនដទៃក្នុងលោកនេះ គ្រហស្ថប្រាកដដូច្នោះ គប្បីញុំាងទក្ខិណេយ្យបុគ្គលទាំងឡាយឲ្យត្រេកអរបាន។
(មាឃមាណព ក្រាបទូលថា) គ្រហស្ថ (ណា) ជាម្ចាស់ទាន គួរគេសូមបាន ជាអ្នកត្រូវការដោយបុណ្យ ប្រាថ្នាបុណ្យ កាលឲ្យនូវបាយ និងទឹក បូជាដល់ពួកជនដទៃ ក្នុងលោកនេះ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គប្រាប់នូវទក្ខិណេយ្យបុគ្គលទាំងឡាយ (របស់គ្រហស្ថនោះ) ចំពោះខ្ញុំព្រះអង្គ។
ID: 636865549617163243
ទៅកាន់ទំព័រ៖