ព្រះត្រៃបិដក ភាគ ៥៤

 ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​ពួក​ជន​ណា​ ​មិន​មានចិត្ត​ជាប់​ចំពាក់​ក្នុង​លោក​ ​មិន​មាន​កង្វល់​ ​មាន​កិច្ច​សម្រេច​ហើយ​ ​ជា​អ្នកគ្រប់គ្រង​ចិត្ត​ ​ព្រាហ្មណ៍​ណា​ ​ប្រាថ្នា​បុណ្យ​ ​ហើយ​បូជា​ ​ព្រាហ្មណ៍​នោះ​ ​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
 ពួក​ជន​ណា​ ​បាន​ផ្តាច់​ចំណង​ ​គឺ​សំយោជនៈ​ទាំងពួង​ ​ជា​អ្នក​បាន​ទូន្មាន​នូវ​ឥន្ទ្រិយ​ ​មានចិត្ត​ផុត​ស្រឡះ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​ព្រាហ្មណ៍​ណា​ ​ប្រាថ្នា​នូវ​បុណ្យ​ ​ហើយ​បូជា​ ​ព្រាហ្មណ៍​នោះ​ ​គប្បី​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
 ពួក​ជន​ណា​ ​ផុត​ស្រឡះ​ចាក​សំយោជនៈ​ទាំងពួង​ ​ជា​អ្នក​ទូន្មាន​នូវ​ឥន្រ្ទិយ​ ​មានចិត្ត​ផុត​ស្រឡះ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636865549869767691
ទៅកាន់ទំព័រ៖