ព្រះត្រៃបិដក ភាគ ៥៤

 ​ធី​របុ​រស​ ​លះបង់​នូវ​វត្ថុ​ទាំងឡាយ​ ​ជា​គ្រឿង​ប្រាកដ​នូវ​ភាពជា​គ្រហស្ថ​ ​កាត់​ចំណង​របស់​គ្រហស្ថ​ទាំងឡាយ​ ​ដូចជា​រលួសផ្អុង​ជំរុះ​ស្លឹក​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បើ​បុគ្គល​បាន​អ្នកប្រាជ្ញ​ ​មានធម៌​ជា​គ្រឿង​នៅ​ដោយ​ប្រពៃ​ ​ជា​សំឡាញ់​ ​មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន​ ​ត្រាច់​ទៅជាមួយ​គ្នា​ ​គ្រប​សង្កត់​នូវ​សេចក្តី​អន្តរាយ​ទាំងពួង​បាន​ ​គប្បី​មានចិត្ត​ត្រេកអរ​ ​មានស្មារតី​ ​ត្រាច់​ទៅជាមួយ​សំឡាញ់​នោះ​ទៅចុះ​។​
 បើ​បុគ្គល​ ​រក​អ្នកប្រាជ្ញ​ ​មានធម៌​ជា​គ្រឿង​នៅ​ដោយ​ប្រពៃ​ ​ជា​សំឡាញ់​ ​មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន​ ​ត្រាច់​ទៅជាមួយ​គ្នា​ពុំ​បានទេ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​ព្រះរាជា​លះបង់​នូវ​ដែន​ ​ដែល​ព្រះអង្គ​ឈ្នះហើយ​ ​ឬដូច​ដំរី​ឈ្មោះ​មា​តង្គៈ​ ​លះបង់​ហ្វូង​ ​ត្រាច់​ទៅ​ក្នុង​ព្រៃ​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636865482537416500
ទៅកាន់ទំព័រ៖