ព្រះត្រៃបិដក ភាគ ៥៤
(ពួកជនណា) បានលះបង់រាគៈផង ទោសៈផង មោហៈផង មានអាសវៈអស់ហើយ មានមគ្គព្រហ្មចារ្យប្រព្រឹត្តរួចហើយ ព្រាហ្មណ៍ គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ការបិទបាំងទោសខ្លួន និងការប្រកាន់ មិនមាននៅក្នុងពួកជនណាដែលមានអាសវៈអស់ហើយ មានមគ្គព្រហ្មចារ្យប្រព្រឹត្តរួចហើយ ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះតាមកាលគួរ។
ពួកជនណា ប្រាសចាកសេចក្តីលោភ មិនប្រកាន់ មិនមានសេចក្តីប្រាថ្នា មានអាសវៈអស់ហើយ មានមគ្គព្រហ្មចារ្យប្រព្រឹត្តរួចហើយ ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា មិនដល់នូវការធ្លាក់ចុះ ក្នុងតណ្ហាទាំងឡាយ មិនប្រកាន់ ហើយឆ្លងអន្លង់បាន ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ID: 636865550210107157
ទៅកាន់ទំព័រ៖