ព្រះត្រៃបិដក ភាគ ៥៤

 ​ពួក​ជន​ណា​ ​មានខ្លួន​ជាទី​ពឹង​ ​ត្រាច់​ទៅ​ក្នុង​លោក​ ​មិន​មាន​កង្វល់​ ​ផុត​ស្រឡះ​ចាក​សភាវធម៌​ទាំងពួង​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​ ​
 ​ពួក​ជន​ណា​ ​ដឹង​ក្នុង​សភាវធម៌​នុ៎ះ​ ​តាម​សេចក្តី​ពិត​ថា​ ​ជាតិនេះ​ជា​ជាតិ​បំផុត​ហើយ​ ​ភព​ថ្មី​មិន​មានត​ទៅទៀត​ឡើយ​ ​ព្រាហ្មណ៍​គួ​រប​រិចា្ច​គ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
 ជន​ណា​បាន​ដល់​នូវ​វេទ​ ​ត្រេកអរ​ក្នុង​ឈាន​ ​ជា​អ្នកមាន​ស្មារតី​ ​បានសម្រេច​នូវ​សម្ពោធិ​ញាណ​ ​ជាទី​ពឹង​របស់​ជន​ច្រើន​ ​ព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រាថ្នា​នូវ​បុណ្យ​ហើយ​បូជា​ ​ព្រាហ្មណ៍​នោះ​ ​គួ​រប​រិចា្ច​គ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
 (​មាឃ​មាណព​ ​ក្រាបបង្គំទូល​ថា​)​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ការ​ក្រាបទូល​សួរ​របស់ខ្ញុំ​ព្រះអង្គ​ ​មិនមែន​ជា​ការ​ឥតអំពើ​ ​ដោយពិត​ ​ព្រះអង្គ​បាន​សំដែង​ប្រាប់​ទក្ខិណេយ្យ​បុគ្គល​ទាំងឡាយ​ ​ចំពោះ​ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636865550797630761
ទៅកាន់ទំព័រ៖