ព្រះត្រៃបិដក ភាគ ៥៤

 ​(​មាឃ​មាណព​ ​ក្រាបទូល​ថា​)​ ​បុគ្គល​ដូចម្តេច​ ​បរិសុទ្ធ​ ​បុគ្គល​ដូចម្តេច​ ​រួច​ ​បុគ្គល​ដូចម្តេច​ ​ជាប់​នៅ​ ​បុគ្គល​ទៅកាន់​ព្រហ្មលោក​បាន​ ​ដោយហេតុ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ជា​អ្នកប្រាជ្ញ​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​មិនដឹង​ ​ក្រាបទូល​សួរ​ហើយ​ ​សូម​ព្រះអង្គ​ទ្រង់​សំដែង​ ​បពិត្រ​ព្រះអង្គ​ជា​ព្រហ្ម​ ​ដ្បិត​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ព្រះអង្គ​ជា​បន្ទាល់​ហើយ​ ​ព្រោះ​ព្រះអង្គ​ពិតជា​ស្មើគ្នា​នឹង​ព្រហ្ម​របស់ខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​មាន​សេចក្តី​រុងរឿង​ ​បុគ្គល​ទៅកាន់​ព្រហ្មលោក​បាន​ ​ដោយ​ប្រការ​ដូចម្តេច​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មា​ឃៈ​)​ ​តថាគត​ពោល​ថា​ ​បុគ្គល​ណា​ ​បូជា​នូវ​យញ្ញសម្បទា​ ​៣​ ​ប្រការ​ ​បុគ្គល​បែប​នោះ​ ​ញ៉ាំង​ពួក​ទក្ខិណេយ្យ​បុគ្គល​ ​ឲ្យ​ត្រេកអរ​បាន​ ​លុះ​បូជា​យ៉ាងនេះ​ហើយ​ ​ជា​អ្នក​គួរ​គេ​សូម​បាន​ ​ដោយ​ប្រពៃ​ ​រមែង​ចូល​ទៅកាន់​ព្រហ្មលោក​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636865551368753428
ទៅកាន់ទំព័រ៖