ព្រះត្រៃបិដក ភាគ ៥៤

 ​[​៥០​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មាឃ​មាណព​ក៏បាន​ក្រាបបង្គំទូល​ ​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​ថា​ជា​អ្នក​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជាស​រណៈ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅ​។​

​ចប់​ ​មាឃ​សូត្រ​ ​ទី៥​។​


​ស​ភិ​យសូ​ត្រ​ ​ទី៦​


 [​៥១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ទេវតា​ជា​សាលោហិត​ពីដើម​ ​របស់​បរិ​ព្វា​ជ​ក​ ​ឈ្មោះ​ស​ភិយៈ​ ​បាន​សំដែង​ឡើង​នូវ​ប្រស្នា​ទាំងឡាយ​ថា​ ​ម្នាល​ស​ភិយៈ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ដែល​អ្នក​សួរ​ប្រស្នា​ទាំងនេះ​ហើយ​ ​ឆ្លើយ​រួច​ ​អ្នក​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​ក្នុង​សំណាក់​នៃ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ចុះ​។​ ​គ្រានោះ​ ​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​រៀន​ប្រស្នា​ទាំងឡាយ​ ​ក្នុង​សំណាក់​ទេវតា​នោះ​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636865551732844253
ទៅកាន់ទំព័រ៖