ព្រះត្រៃបិដក ភាគ ៥៤

ទើប​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកមាន​ពួក​ ​មាន​ក្រុម​ ​(​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​សព្វញ្ញុ​សាស្តា​)​ ​ជាគ​ណា​ចារ្យ​(​១​)​ ​ដែល​អ្នកផង​ធ្លាប់ស្គាល់​ ​ជា​អ្នកមាន​យស​(​២​)​ ​ធ្វើ​នូវ​កំពង់​ ​គឺ​ទិដ្ឋិ​ ​ដែល​ជន​ច្រើន​គ្នា​សន្មត​ថា​ ​ជា​សប្បុរស​ ​គឺ​គ្រូ​ឈ្មោះ​បូរណ​កស្សប​ ​ឈ្មោះ​មក្ខ​លិ​គោ​សាល​ ​ឈ្មោះ​អ​ជិត​កេស​កម្ពល​ ​ឈ្មោះ​បកុទ្ធ​កច្ចាយនៈ​ ​ឈ្មោះ​សញ្ជយ​វេ​ឡ​ដ្ឋ​បុត្ត​ ​ឈ្មោះ​និ​គន្ថ​នាដ​បុត្ត​ ​ហើយ​សួរ​ប្រស្នា​ទាំងនោះ​។​ ​គ្រូ​ទាំងនោះ​ ​លុះ​ត្រូវ​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​សួរ​ប្រស្នា​ទាំងឡាយ​ ​ក៏​ឆ្លើយ​មិន​រួច​ ​កាលបើ​ឆ្លើយ​មិន​រួច​ ​ក៏​ធ្វើ​នូវ​សេចក្តី​ក្រោធ​ ​ប្រទូស្ត​ ​អាក់អន់​ចិត្ត​ឲ្យ​ប្រាកដ​ឡើង​ ​រួច​ក៏​សួរ​ត្រឡប់​ទៅ​រក​ស​ភិ​យ​បរិ​ព្វា​ជ​ក​វិញ​។​ ​គ្រានោះ​ ​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ណា​ ​ជា​អ្នកមាន​ពួក​ ​មាន​ក្រុម​ ​ជាគ​ណា​ចារ្យ​ ​ដែល​អ្នកផង​ធ្លាប់ស្គាល់​ជា​អ្នកមាន​យស​ ​ធ្វើ​នូវ​កំពង់​ ​គឺ​ទិដ្ឋិ​ ​ដែល​ជន​ច្រើន​គ្នា​សន្មត​ថា​ ​ជា​សប្បុរស​ ​គឺ​គ្រូ​ឈ្មោះ​បូរណ​កស្សប​។​បេ​។​ ​ឈ្មោះ​និ​គន្ថ​នាដ​បុត្ត​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​ត្រូវ​អញ​សួរ​ប្រស្នា​ទាំងឡាយ​ហើយ​ ​ក៏​ឆ្លើយ​មិន​រួច​ ​
​(​១​)​ ​ជា​អាចារ្យ​នៃ​ពួ​ក​បរិ​ព្វា​ជ​ក​ ​និង​គ្រហស្ថ​ ​ដោយអំណាច​នៃ​ឧទ្ទេស​ ​និង​បរិ​បុច្ឆា​។​ ​(​២​)​ ​បរិបូណ៌​ដោយ​លាភ​ ​និង​បរិវារ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636865552094464936
ទៅកាន់ទំព័រ៖