ព្រះត្រៃបិដក ភាគ ៥៤

​កាលបើ​ឆ្លើយ​មិន​រួច​ ​ក៏​ធ្វើ​នូវ​សេចក្តី​ក្រោធ​ ​ប្រទូស្ត​ ​អាក់អន់​ចិត្ត​ឲ្យ​ប្រាកដ​ឡើង​ ​រួច​ក៏​សួរ​ត្រឡប់​មក​អញ​ ​ក្នុង​ប្រស្នា​ទាំង​នុ៎ះ​វិញ​។​ ​ចុះ​ព្រះសមណគោតម​ ​កាលបើ​ត្រូវ​អញ​សួរ​ប្រស្នា​ទាំងនេះ​ហើយ​ ​តើ​នឹង​ឆ្លើយ​យ៉ាងណា​ទៅអេះ​។​ ​ព្រោះថា​ ​ព្រះសមណគោតម​ ​ក្មេង​ដោយ​ជាតិ​ផង​ ​ថ្មី​ដោយ​ផ្នួស​ផង​។​ ​លំដាប់នោះ​ ​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​អញ​មិន​ត្រូវ​មើលងាយ​ ​មិន​ត្រូវ​ពេបជ្រាយ​ថា​ក្មេង​ទេ​ ​ទោះបី​ព្រះអង្គ​ជា​សមណៈ​ក្មេង​ក៏​ពិត​ ​ប៉ុន្តែ​ព្រះអង្គ​ជា​អ្នកមាន​ឫ​ទិ្ធ​ច្រើន​ ​មាន​អានុភាព​ច្រើន​។​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ចូល​ទៅ​រក​ព្រះសមណគោតម​ ​ហើយ​សួរ​ប្រស្នា​ទាំងនេះ​។​ ​គ្រានោះ​ ​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​ក៏​ចៀសចេញ​ទៅកាន់​ចារិក​ ​សំដៅ​ទៅ​ក្រុង​រាជគ្រឹះ​ ​កាល​ដើរទៅ​កាន់​ចារិក​តាមលំដាប់​ ​ក៏បាន​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​ឯ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រីករាយ​ស្មោះសរ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​គួរឲ្យ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636865552512668856
ទៅកាន់ទំព័រ៖