ព្រះត្រៃបិដក ភាគ ៥៤

​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​
 [​៥២​]​ ​(​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​ពោល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ងឿងឆ្ងល់​ ​សង្ស័យ​ ​ទើប​មក​ប៉ុនប៉ង​នឹង​សួរ​ប្រស្នា​ទាំងឡាយ​ ​(​ហេតុនេះ​)​ ​ព្រះអង្គ​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ប្រស្នា​ទាំងឡាយ​ហើយ​ ​សូម​ធ្វើ​នូវ​ទីបំផុត​នៃ​ប្រស្នា​ទាំងនោះ​ ​សូម​ព្រះអង្គ​សំដែងធម៌​តាម​សមគួរ​ដល់​សេចក្តី​ ​ជាលំដាប់​លំដោយ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ស​ភិយៈ​)​ ​អ្នក​មក​អំពី​ចម្ងាយ​ ​ប៉ុនប៉ង​នឹង​សួរ​ប្រស្នា​ទាំងឡាយ​ ​តថាគត​ ​កាលបើ​អ្នក​សួរ​ប្រស្នា​ទាំងឡាយ​ហើយ​ ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ប្រស្នា​ទាំងនោះ​ ​តថាគត​នឹង​ដោះស្រាយ​នូវ​ធម៌​ដ៏​សមគួរ​ដល់​សេចក្តី​ ​ជាលំដាប់​លំដោយ​ដល់​អ្នក​។​ ​ម្នាល​ស​ភិយៈ​ ​អ្នក​ប៉ង​ក្នុងចិត្ត​ចំពោះ​ប្រស្នា​ណាមួយ​ ​ចូរ​សួរ​ប្រស្នា​នោះ​ ​មក​តថាគត​ចុះ​ ​តថាគត​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ប្រស្នា​នោះ​ ​ៗ​ ​ដល់​អ្នក​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636865552771443657
ទៅកាន់ទំព័រ៖