ព្រះត្រៃបិដក ភាគ ៥៤

 ​តាមពិត​ ​យើង​សសើរ​នូវ​ការ​បរិបូណ៌​ដោយ​សំឡាញ់​ហើយ​ ​តែ​សំឡាញ់​មានគុណ​ប្រសើរ​ជាង​ ​និង​សំឡាញ់​មានគុណ​ស្មើ​ ​បុគ្គល​គួរ​សេពគប់​ ​រាប់រក​ ​បើ​ ​(​កុលបុត្រ​ចង់បាន​ប្រយោជន៍​)​ ​រក​សំឡាញ់​ទាំង​នុ៎ះ​ពុំ​បានទេ​ ​គប្បី​ជា​អ្នក​បរិភោគភោជន​ដែល​មិន​មានទោស​ ​ហើយ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​ឃើញ​នូវ​កងមាស​ទាំងពីរ​ដ៏​ភ្លឺផ្លេក​ ​ដែល​ជាងមាស​ធ្វើស​ម្រេច​ហើយដោយ​ល្អ​ ​រណ្តំ​គ្នា​ ​ឰដ៏​ដៃ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 ការចរចា​ដោយ​វាចា​ក្តី​ ​ការ​ជាប់​ចំពាក់​ក្តី​ ​ជាមួយនឹង​កុមារ​ជា​គំរប់​ពីរ​ ​មានដល់​អញ​ ​យ៉ាងនេះ​ ​បុគ្គល​កាលបើ​ឃើញ​នូវ​ភ័យ​នុ៎ះ​ ​តទៅ​ខាងមុខ​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 ពិត​ណាស់​ ​កាម​ទាំងឡាយ​ដ៏​វិចិត្រ​ ​មាន​រសផ្អែម​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​តែង​ញំា​ញី​នូវ​ចិត្ត​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636865482850814426
ទៅកាន់ទំព័រ៖