ព្រះត្រៃបិដក ភាគ ៥៤

 ​[​៥៣​]​ ​គ្រានោះ​ ​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​នឹក​យ៉ាងនេះ​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​ ​យីអើ​ ​ចំឡែក​ណាស់​ ​អញ​មិនដែល​បាន​សូម្បី​ត្រឹមតែ​កម្ម​ ​គឺ​ឱកាស​ ​ក្នុង​សំណាក់​នៃ​សមណព្រាហ្មណ៍​ទាំងឡាយ​ដទៃ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ព្រះសមណគោតម​ ​បាន​ធ្វើ​កម្ម​គឺ​ឱកាស​នោះ​ ​ដល់​អញ​ហើយ​ ​ៗ​ ​ក៏​ត្រេកអរ​ ​រីករាយ​ ​មានចិត្ត​អណ្តែត​ឡើង​ ​កើត​បីតិសោមនស្ស​ ​ហើយ​សួរ​ប្រស្នា​នឹង​ព្រះមានព្រះភាគ​
 (​ស​ភិ​យ​បរិពា្វ​ជ​ក​ ​សួរ​ថា​)​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​អ្នក​បាន​គុណវិសេស​ដូចម្ដេច​ ​ថា​ជា​ភិក្ខុ​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​អ្នក​ស្ងប់​រម្ងាប់​ ​ដោយ​ធម៌​ល្អ​ ​ដោយហេតុ​ដូចម្តេច​ ​បុគ្គល​ដែល​មានខ្លួន​ទូន្មាន​ហើយ​ ​ដោយ​ប្រការ​ដូចម្តេច​ ​អ្នកផង​តែង​ហៅថា​ ​ព្រះពុទ្ធ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ស​ភិយៈ​)​ ​បុគ្គល​ណា​ ​បាន​ដល់​នូវ​ការ​រំលត់ទុក្ខ​ ​ដោយ​មគ្គ​ដែល​ខ្លួន​បាន​ចំរើន​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ហើយ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636865553066800550
ទៅកាន់ទំព័រ៖