ព្រះត្រៃបិដក ភាគ ៥៤

លះបង់​នូវ​សេចក្តី​វិនាស​ ​និង​សេចក្តី​ចំរើន​ ​មាន​មគ្គ​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​មាន​ភព​ថ្មី​អស់ហើយ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ជា​ភិក្ខុ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ព្រងើយកន្តើយ​ ​ក្នុង​អារម្មណ៍​ទាំងពួង​ ​មានស្មារតី​ ​បុគ្គល​នោះ​ ​មិន​បៀតបៀន​ ​(​សត្វ​ណាមួយ​)​ ​ក្នុង​លោក​ទាំងពួង​ ​ជា​អ្នក​ឆ្លង​អន្លង់​រួចហើយ​ ​ជា​អ្នក​រម្ងាប់​បាប​ ​មានចិត្ត​មិន​ល្អក់​ ​ចំហាយ​ ​គឺ​កិលេស​ ​មិន​មានដល់​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​អ្នក​ស្ងប់​រម្ងាប់​ដោយ​ល្អ​ ​បុគ្គល​ណា​ ​បាន​ចំរើន​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​និង​ខាងក្រៅ​ ​ក្នុង​លោក​ទាំងអស់​ ​ដឹង​ច្បាស់​នូវ​លោក​នេះ​ ​និង​លោក​ដទៃ​ ​ទន្ទឹង​តែម​រណ​កាល​ ​បុគ្គល​នោះ​ ​មាន​ឥន្រ្ទិយ​អប់រំ​ហើយ​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​មានខ្លួន​ទូន្មាន​ហើយ​។​ ​បុគ្គល​ណា​ ​ពិចារណា​នូវ​កប្បៈ​(​១​)​ ​ទាំងអស់​ ​
​(​១​)​ ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ហៅថា​ ​កប្បៈ​ ​ព្រោះ​សម្រេច​ដូច្នោះ​ ​ៗ​ ​បាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636865553346286536
ទៅកាន់ទំព័រ៖