ព្រះត្រៃបិដក ភាគ ៥៤

និង​សង្សារ​(​១​)​ ​ចុតិ​ ​និង​បដិសន្ធិ​ទាំងពីរ​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​ដែល​មាន​ធូលី​ ​គឺ​កិលេស​ទៅ​ប្រាស​ហើយ​ ​អ្នក​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ស្អាត​ដោយ​វិសេស​ ​ដល់​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿង​ក្ស័យ​នៃជា​តិ​នោះ​ ​ថា​ជា​ព្រះពុទ្ធ​។​
 ​[​៥៤​]​ ​គ្រានោះ​ ​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​មានចិត្ត​ត្រេកអរ​ខ្ពស់​ឡើង​ ​កើត​បីតិសោមនស្ស​ ​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ព្រះមានព្រះភាគ​ ​ហើយ​សួរ​ប្រស្នា​នឹង​ព្រះមានព្រះភាគ​តទៅ​
 (​ស​ភិ​យ​បរិ​ព្វា​ជ​ក​ ​សួរ​ថា​)​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​អ្នក​បាន​គុណវិសេស​ដូចម្តេច​ ​ថា​ជា​ព្រាហ្មណ៍​ ​ថា​ជា​សមណៈ​ ​ដោយហេតុ​ដូចម្តេច​ ​អ្នកផង​តែង​ហៅថា​ ​ជា​អ្នក​ងូត​លាង​ ​(​កិលេស​)​ ​ដោយ​ប្រការ​ដូចម្តេច​ ​ហៅថា​ ​នាគ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន​។​
​(​១​)​ ​លំដាប់​ខន្ធ​ ​ធាតុ​ ​អាយតនៈ​។​ ​ន័យ​មួយទៀត​ថា​ ​ពិចារណា​កប្ប​ ​គឺ​សំ​វដ្ត​កប្ប​ ​វិ​វដ្ត​កប្ប​នេះ​ ​ជា​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​សំសារ​ ​គឺ​ចុតិ​ ​បដិសន្ធិ​សត្វ​ ​នេះ​ជា​ចុតូ​ប​បាត​ញ្ញាណ​ ​អស់​ធូលី​ ​គឺទី​ទួល​ ​អស់​ជាតិ​ ​នេះ​ជា​អា​សវ​ក្ខ​យញ្ញា​ណ​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636865553741689152
ទៅកាន់ទំព័រ៖