ព្រះត្រៃបិដក ភាគ ៥៤

 ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ស​ភិយៈ​)​ ​បុគ្គល​ណា​ ​បន្សាត់​បង់​នូវ​បាប​ទាំងពួង​ ​ប្រាសចាក​មន្ទិល​ ​មានចិត្ត​តាំងនៅ​ល្អ​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​កន្លង​ផុត​នូវ​សង្សា​ ​មាន​កិច្ច​សម្រេច​ហើយ​ ​បុគ្គល​នោះ​ ​ជា​អ្នក​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​ជា​អ្នក​នឹងធឹង​ ​បុគ្គល​នោះ​ ​តថាគត​ហៅថា​ ​ព្រាហ្មណ៍​។​ ​បុគ្គល​ណា​ ​រម្ងាប់​ ​(​កិលេស​ ​ដោយ​អរិយមគ្គ​)​ ​លះ​បុណ្យ​ ​និង​បាប​ ​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​ដឹង​ច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ប្រព្រឹត្ត​កន្លង​នូវ​ជាតិ​ ​និង​មរណៈ​ ​បុគ្គល​នោះ​ ​ជា​អ្នក​នឹងធឹង​ ​មាន​សភាព​ដូច្នោះ​ ​តថាគត​ ​ហៅថា​សមណៈ​។​ ​បុគ្គល​ណា​ ​លាងបាប​ទាំងពួង​ ​ទាំង​ខាងក្នុង​ ​និង​ខាងក្រៅ​ ​ក្នុង​លោក​ទាំងមូល​ ​មិនដល់​នូវ​កប្បៈ​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ក្នុង​ពួក​ទេវតា​ ​និង​មនុស្ស​ ​ដែល​គួរ​ដល់​កប្បៈ​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​នោះ​ថា​ ​ជា​អ្នក​ងូត​លាង​នូវ​កិលេស​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636865553925829684
ទៅកាន់ទំព័រ៖