ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលណា មិនបានធ្វើបាបណាមួយក្នុងលោក លះបង់នូវគ្រឿងប្រកបសត្វទុកទាំងពួង នូវកិលេសជាគ្រឿងចង មិនជាប់ក្នុងគ្រឿងជាប់ទាំងពួង (មានខន្ធជាដើម) ជាអ្នករួចស្រឡះ បុគ្គលជាអ្នកនឹងធឹង មានសភាពដូច្នោះនោះ តថាគតហៅថា នាគ។
[៥៥] គ្រានោះ សភិយបរិព្វាជក។បេ។ សួរនូវប្រស្នានឹងព្រះមានព្រះភាគតទៅ
(សភិយបរិព្វាជក សួរថា) ព្រះពុទ្ធទាំងឡាយ ហៅបុគ្គលណាថា ជាអ្នកឈ្នះនូវខេត្ត គឺអាយតនៈ ហៅបុគ្គលអ្នកច្រូតកាត់នូវស្រោម គឺកម្ម ដោយហេតុដូចម្តេច ហៅថា បណ្ឌិត តើដោយហេតុដូចម្តេច ហៅថាមុនី តើដោយហេតុដូចម្តេច បពិត្រព្រះមានព្រះភាគ ព្រះអង្គ កាលបើខ្ញុំព្រះអង្គសួរហើយ សូមឆ្លើយឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា ពិចារណានូវខេត្ត គឺអាយតនៈទាំងអស់ គឺខេត្តជាទិព្វ ខេត្តជារបស់មនុស្ស ខេត្តជារបស់ព្រហ្ម
ID: 636865554257048629
ទៅកាន់ទំព័រ៖